ព័ត៌មានអន្តរជាតិ

បន្ទាប់ពីសង្គ្រាមបង្ក្រាបថ្នាំញៀន សម្លាប់មនុស្សរាប់ពាន់នាក់ លោក Duterte ងាកមកធ្វើការផ្លាស់ប្ដូរវិញម្ដង

ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte បាននិយាយថា លោកសង្ឃឹមថា ការផ្លាស់ប្តូរគោលនយោបាយ នៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក នឹងងាកមកទទួលបានការពេញចិត្ត ក្រោយរងការរិះគន់ពីលោកខាងលិចថា មានចំនួនអ្នកស្លាប់យ៉ាងច្រើន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ លោក Duterte បានថ្លែងថា លោកនឹងដកងកម្លាំងប៉ូលិស ចេញពីសង្គ្រាមបង្ក្រាបថ្នាំញៀន ទៅដាក់នៅទីភ្នាក់ងារពង្រឹង និងទប់ស្កាត់គ្រឿងញៀនរបស់ហ្វីលីពីនវិញ ក្រោយពីទទួលការរិះគន់ពីបរទេស ទៅលើយុទ្ធនាការរបស់ខ្លួន ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេស។

សូមជំរាបថា សញ្ញានៃការផ្លាស់ប្ដូរនេះ គឺដើម្បីចង់បង្ហាញពីការយកចិត្តទុកដាក់របស់លោក Duterte បន្ទាប់ពីសមាជិកសភាអ៊ឺរ៉ុបមួយចំនួន កាលពីថ្ងៃចន្ទបាននិយាយថា «មានការព្រួយបារម្ភយ៉ាងខ្លាំងពីសង្រ្គាមគ្រឿងញៀន នៅហ្វីលីពីន និងបានព្រមានថា ប្រទេសមួយនេះ អាចនឹងបាត់បង់សិទ្ធិធ្វើពាណិជ្ជកម្ម ដោយសារតែការរំលោភបំពាន ពីសំណាក់ប៉ូលិសនៅក្នុងយុទ្ធនាការមួយ ដែលត្រូវបានចុះហត្ថលេខា ដោយប្រធានាធិបតីហ្វីពីន»៕

មតិយោបល់