ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

គ្រូបង្វឹកអាល្លឺម៉ង់ សូមទោសចំពោះកាយវិការលូកដៃចូលខោ ហើយយកមកហិត

Jogi Low គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានចេញមកសូមទោសជាសាធារណៈចំពោះកាយវិការមិនសមរម្យរបស់ខ្លួននៅលើទីលាន ដោយលូកដៃចូលខោ ហើយយកមកហិត។

អំឡុងការប្រកួតដែលអាល្លឺម៉ង់ឈ្នះអ៊ុយក្រែន ២-០ នៅក្នុងការប្រកួតដំបូងព្រឹត្តិការណ៍ Euro 2016 មានរឿងមិននឹកស្មានដល់មួយបានកើតឡើង ដោយលោក Low បានលូកដៃទៅចាប់អាអូនតូចរបស់ខ្លួន ហើយយកដៃនោះហិតធ្វើមិនដឹង។ ដោយកាយវិការនេះបានធ្វើឲ្យមតិមួយចំនួនរិះគន់មិនសំចៃមាត់នោះទេ។

ឆ្លើយតបនឹងការរិះគន់នេះដែរ លោក Low បានចេញមុខមកសូមទោសអ្នកគាំទ្រទាំងអស់ហើយ ដោយលោកបានបញ្ជាក់ថា នេះជាកំហុសរបស់លោក ដែលបង្ហាញកាយវិការមិនសមរម្យអំឡុងពេលប្រកួត។ លើសពីនេះទៅទៀត លោកបញ្ជាក់ថា រឿងនេះនឹងមិនកើតមានឡើងម្ដងទៀតនោះទេ។

ដូចគ្នានេះដែរ កីឡាករ Lukas Podolski ចេញមុខមកការពារគ្រូបង្វឹករបស់ខ្លួនផងដែរ ដោយលើកហេតុផលថា នេះជារឿងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ មិនអាចបន្ទោសបាននោះទេ៕

https://youtu.be/4xYYGaPB4pE

មតិយោបល់