ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Candice Swanepoel សាងភាពស្និទ្ធស្នាលលើឆ្នេរខ្សាច់ ដូចលើពូកខ្នើយ

បរទេស: តារាបង្ហាញម៉ូដអន្តរជាតិ សញ្ជាតិអាហ្រ្វិកខាងត្បូង នាង Candice Swanepoel បានសម្រេចចិត្តបង្អួតសម្រស់សិចស៊ីរបស់ខ្លួន ជាមួយនឹងឈុតប៊ីគីនី ច្រើនម៉ូដម៉ាយ លើទំព័រទស្សនាវដ្តីល្បីល្បាញឈ្មោះ Victory’s Secret កំពុងគ្របដណ្តប់ឥទ្ធិពល ក្នុងទីផ្សារសារព័ត៌មានក្តៅសាច់ ស្ទើរទូទាំងពិភពលោក។

ស្ថិតក្នុងបណ្តាឈុតសម្លៀកបំពាក់លេងទឹក ម៉ូឌែលប៊ីគីនី បញ្ចេញសម្បុរស្បែកពណ៌លឿង ថ្វីត្បិតដើមទ្រូងរបស់នាងទំហំមិនសូវធំ ក៏ពិតមែន ប៉ុន្តែត្រគាកឯណោះវិញ សាយមិនធម្មតា ស្តែងឱ្យឃើញ នូវល្វែងជើងទាំងគូ រាងរាវស្រលនរលើបរលោង កំពុងសម្តែងកាយវិការស្រើបស្រាល សាងភាពស្និទ្ធស្នាលលើឆ្នេរខ្សាច់ ដូចលើពូកខ្នើយ គួរឱ្យបបោសអង្អែលបំផុត។

ទន្ទឹមនឹងហ្នឹង អ្នកជំនាញខាងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម បានរំពឹងទុកថា អត្រានៃការបញ្ជាទិញនឹងកើនឡើងខ្ពស់ និងជំរុញឱ្យការលក់ដាច់លើទីផ្សារសម្លៀកបំពាក់ប៊ីគីនីនេះ ចំនួនច្រើនក្រាស់ក្រែល ខណៈវត្តមានរបស់នាង Candice Swanepoel តាំងលើក្របទស្សនាវដ្តី Victory’s Secret សិចស៊ី យ៉ាងព្រហើន ចំពោះមុខបុរសកំហូចទាំងឡាយ។

គួរបញ្ជាក់ថា នាង Candice Swanepoel កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៨៨ អាយុ ២៧ឆ្នាំ ចាប់កំណើតក្នុងតំបន់ Mooi River នៃទីក្រុង Kwa-Zulu Natal នាប្រទេស អាហ្រ្វិកខាងត្បូង សក់ពណ៌ទង់ដែង ប្រស្រីភ្នែកពណ៌ខៀវ កម្ពស់ 1,77 ម៉ែត្រ (នៅក្រមុំ) អាជីពបច្ចុប្បន្ន Supermodel តាំងពីឆ្នាំ២០០៣ រហូតមកទល់សព្វថ្ងៃ ផងដែរ៕

មតិយោបល់