ព័ត៌មានអន្តរជាតិ

កងម្លាំងឥណ្ឌា បាញ់សម្លាប់ទាហានប៉ាគីស្ថាន ២ នាក់ នៅតំបន់កាស្មៀរ

ប៉ាគីស្ថានៈ យ៉ាងហោចណាស់ទាហានប៉ាគីស្ថានចំនួន ២នាក់ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងឥណ្ឌា នៅតាមខ្សែបន្ទាត់ត្រួតត្រា (LoC) ស្ថិតក្នុងព្រំដែនកំពុងមានជម្លោះនៃតំបន់កាស្មៀរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨។

យោងតាមផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​អន្តរសេវាកម្ម​ ហៅ​កាត់​ថា​ ISPR ដែល​ជា​សាខា​បណ្តាញ​ផ្សាយ​ព័ត៌មាន​នៃក្រុម​យោធាប៉ាគីស្ថាន​ បាន​និយា​ថា «កាលពីយប់ថ្ងៃពុធ កងកម្លាំងឥណ្ឌា បានបើកការបាញ់បង្កហេតុមួយ ឆ្លងកាត់ខ្សែបន្ទាត់ត្រួតត្រា LoC នៅសង្កាត់ Bhimber ក្នុងតំបន់កាស្មៀរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន ដែលនាំឲ្យទាហានប៉ាគីស្ថាន បានធ្វើការឆ្លើយតបទៅវិញផងដែរ។

សូមជំរាបថា ប៉ាគីស្ថាន និងឥណ្ឌា បានប្រកាសឈប់បាញ់តាមបណ្តោយ LoC ក្នុងឆ្នាំ ២០០៣ ប៉ុន្តែភាគីទាំងពីរនៅតែបន្តការបាញ់គ្នាជាប្រចាំ ខណៈភាគីទាំងសងខាង បានចោទប្រកាន់គា្នថា បានរំលោភលើបទឈប់បាញ់ទៅវិញទៅមក៕

មតិយោបល់