ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ធ្វើទណ្ឌកម្មអុជនឹងឆ្នាំងអ៊ុតរួចស្រោចទឹកអំបិលក្រូចឆ្មារដោយសារជំពាក់លុយ១០៣ដុល្លារ

អង់គ្លេសៈក្មេងជំទង់៥នាក់ត្រូវបានផ្តន្ទាទោសជុំវិញរឿងធ្វើទណ្ឌកម្មក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ដោយប្រើឆ្នាំងអ៊ុតក្តៅដុតរួមស្រោចទឹកអំបិលក្រួចឆ្មាដោយសារជំពាក់លុយ១០៣ដុល្លារ។

តាមរបាយការប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេល្បួងឲ្យទៅផ្ទះមួយនៅក្នុងក្រុងOldham ទីក្រុង Greater Manchester ជាទីកន្លែងដែលជនរងគ្រោះត្រូវបានគេសម្រាតនិង បោះត្រាដោយប្រើឆ្នាំងអ៊ុតក្តៅនៅត្រង់បរិវេណ ពោះ គូទ និងខ្នង មុនពេលស្រោចទឹកអំបិលក្រូចឆ្មា ទៅលើកន្លែងរលាកនោះ។

ប៉ូលិសទីក្រុង Greater Manchester បាននិយាយថា ជនរងគ្រោះត្រូវបានចង់នឹងម៉ែត្រវាស់សំពត់ ហើយបានត្រូវវាយខ្នង ដាល់និងទាត់ជាច្រើនជើង។

តុលាការបានសម្រេចផ្តន្ទាទោសក្មេងជំទង់ទាំង៥នាក់ រួមមានឈ្មោះ Shohaib Khan អាយុ ១៧ឆ្នាំ ជាប់គុក ៦ឆ្នាំ ៦ខែ, Adam Hussainអាយុ១៦ឆ្នាំ និង Sufyan Yakub អាយុ ១៦ឆ្នាំគេ ជាប់ពន្ធនាគារ ៤ឆ្នាំ, Ahsan Khan អាយុ ១៥ឆ្នាំជាប់ពន្ធនាគារ៥ឆ្នាំ ចំណែកក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ទៀត កាត់ទោសឲ្យស្ថិតនៅក្រោមការតាមដានរយៈ១២ខែ៕


មតិយោបល់