ពេលខ្លះការលោតចេញនូវពាក្យទស្សទាយមួយជួរៗ នៅពេលលោកអ្នកវាយតួអក្សរអ្វីមួយលើក្តារចុច ពិតជាគួរឱ្យរំខានខ្លាំងណាស់ ខណៈលោកអ្នកចង់វាយពាក្យដែលគ្មានក្នុងវចនានុក្រម។ តែមិនថ្វីទេ មុខងារនេះអាចបិទ/បើកចុះឡើងបានយ៉ាងងាយតាមវិធីខាងក្រោម៖
– ជាដំបូង នៅពេលក្តារចុចបង្ហាញឡើង សូមចុចសង្កត់លើប៊ូតុង’ផែនដី’
– រួចចុចលើពាក្យ Keyboard Settings
– បន្ទាប់មក ចុចបិទលើកុងតាក់ Predictive (Off) ជាការស្រេច។
បញ្ជាក់ៈ ដើម្បីបើកវាឡើងវិញ លោកអ្នកគ្រាន់តែចូលទៅកាន់ Predictive ហើយចុចកុងតាក់បើកវិញជាការស្រេច៕
មតិយោបល់