ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

McAuley និង McGinn ស៊ុតម្នាក់១គ្រាប់ ឲ្យអ៊ាកឡង់ខាងជើង ឈ្នះអ៊ុយក្រែន ២-0 យប់មិញ

អ៊ាកឡង់ៈ Gareth McAuley ខ្សែកាពារWestbrom និងខ្សែបម្រើ Niall McGinn រកបានគ្រាប់ម្នាក់១គ្រាប់នៅតង់ទី២ឲ្យក្រុមជម្រើសជាតិអ៊ាកឡង់ខាងជើង បំបាក់ អ៊ុយក្រែន ២ទល់និង០ កាលពីយប់មិញពហុកីឡដ្ឋាន Stade de Lyon ។

McAuley បានតែតនាំមុខតាំងពីនាទីទី៤៩ ក្រោយទទួលបាល់ Free Kick ពីក្រៅតំបន់គ្រោះថ្នាក់។ នៅនាទីទី៩០+៦ អ្នកចាំទីអ៊ុយក្រែនភ្លាត់ចាប់បាល់ផ្លាតចេញពីដៃ បើកឱកាសឲ្យខ្សែបម្រើស្លាប McGinn បន្ថែមមួយជើងចូលទីបានសម្រេច។

ជ័យជម្នះនេះជួយឲ្យ អ៊ាកឡង់ខាងជើង បន្តក្តីសង្ឃឹមឡើងទៅវគ្គ១៦ក្រុម ដោយតាមពីក្រោយគូប្រជែង ប៉ូឡូញ និង អាឡឺម៉ង់ តែ១ពិន្ទុប៉ុណ្ណោះ ខណៈសល់១ប្រកួតចុងក្រោយ។ ចំណែក អ៊ុយក្រែន បានធ្លាក់ដោយស្វ័យប្រវត្តិ ក្រោយ២ប្រកួតដំបូងនេះ ចាញ់ទាំង២។

លទ្ធផលគូផ្សេងទៀតយប់មិញគឺ អង់គ្លេសឈ្នះវេល២-១ និង ក្រុមឥន្ទ្រីយ៍ដែក អាឡឺម៉ង់ បានត្រឹមស្មើ ប៉ូឡូញ ០-០៕

https://www.youtube.com/watch?v=vawUAEumLVA

https://www.youtube.com/watch?v=1HMSBGKX2BA

https://www.youtube.com/watch?v=88kRPNtV7gw

មតិយោបល់