ព័ត៌មានជាតិ

(មានវីដេអូ) បុរសម្នាក់ស្លៀកខោប៉ារ៉ាដើរចេញពីខារ៉ាអូខេ The World មិនដឹងខឹងនរណា ដកកាំភ្លើងបាញ់មេឃមួយគ្រាប់ផូង!

ភ្នំពេញ: បុរសម្នាក់ដែលស្លៀកខោប៉ារ៉ា បានដើរចេញពីហាងខារ៉ាអូខេ The World មិនដឹងជាខឹងនឹងនរណា ក៏បានទាញកាំភ្លើងពីចង្កឹះបាញ់សំដៅមេឃមួួយគ្រាប់ផូង ហើយក៏ឡើងជិះម៉ូតូដែលចាំនៅខាងមុខហាងគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ជើងខ្លាំងស្រវឹងបាញ់បោះសេរីនេះ បានកើតឡើងនៅយប់ថ្ងៃទី១៦ ខែមិថុនា ត្រង់ចំណុចខាងមុខហាង ខារ៉ាអូខេ The World ស្ថិតនៅផ្លូវលេខ ១០៣ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ សាក្សីបានឲ្យដឹងថា ខណ:បាញ់មួយគ្រាប់រួចហើយ សមត្ថកិច្ចជិះល្បាតខណ្ឌចម្ការមនមកដល់ ប៉ុន្តែជនបង្កដែលស្លៀកខោប៉ារ៉ានោះ ឡើងជិះម៉ូតូជាមួយគ្នីគ្នាទៅបាត់ដោយសុវត្ថិភាព។

ទាក់ទិននឹងករណីបាញ់មេឃមួយគ្រាប់នេះ បន្ទាប់មានការមិនសហការជាមួយសមត្ថកិច្ច និងមិនឲ្យអ្នកសារព័ត៌មានថតរូបរួចមក សមត្ថកិច្ចបានត្រឹមដើររើសសំបកគ្រាប់តែប៉ុណ្ណោះ៕

//youtu.be/uPDGIV221Z8
//youtu.be/QmKcRB-S9Nc

មតិយោបល់