ក្រុមស្តេចស Real Madrid បានបង្វែរ Gareth Bale ចេញពីការដោះដូរជាមួយក្រុម Tottenham ហើយ ដោយទុកកីឡាករវែលរូបនេះ លក់ឲ្យក្រុម បីសាចក្រហម Manchester United វិញ។
Real Madrid បានចាប់អារម្មណ៍ ក្នុងការលក់ខ្សែប្រយុទ្ធវែល Gareth Bale ទៅឲ្យបីសាចក្រហម Manchester United ជាជាងទុកដោះដូរជាមួយក្រុម Tottenham ។ ជាការពិតណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា បន្ទាប់ពី Real Madrid ងាកមកចាប់អារម្មណ៍ ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford រួចមក ក្រុមជើងឯកអឺរ៉ុបមួយនេះ កាន់តែចង់លក់ Bale ឲ្យ Man Utd វិញ ដើម្បីលួងចិត្តក្រុមអង់គ្លេសមួយនេះ។ ម្យ៉ាងវិញទៀតនោះ ក្រុមបីសាចក្រហម Manchester United ក៍មានបំណងចង់បាន Gareth Bale ផងដែរ ដែលនេះ គឺជាក្តីសង្ឃឹមមួយសម្រាប់ Real Madrid ក្នុងការនាំយក Rashford ត្រឡប់មកវិញ។
យ៉ាងណាក៍ដោយ សម្រាប់លោក Jose Mouinho ហាក់មិនចង់លក់កីឡាករ Marcus Rashford ឡើយ ព្រោះថា កីឡាករវ័យ១៩ឆ្នាំរូបនេះ គឺជាទីចាប់អារម្មណ៍យ៉ាងខ្លាំង របស់លោក។ ម្យ៉ាងវិញទៀតនោះ Rashford កំពុងតែលេងឡើងជើងយ៉ាងខ្លាំង នៅ Man Utd ជាហេតុធ្វើឲ្យ ពិបាកក្នុងការសម្រេចចិត្តយ៉ាងខ្លាំង។ ក៍ប៉ុន្តែខណៈពេលនេះ ដើម្បីអាចនាំយក Gareth Bale ពី Real Madrid បានលុះត្រាណា Man Utd យល់ព្រមលក់ Rashford ទៅឲ្យ Real Madrid វិញ។
ដូច្នេះហើយ Real Madrid ច្បាស់ណាស់ នឹងលក់ Gareth Bale ឲ្យក្រុមបីសាចក្រហម Manchester United ដើម្បីអាចនាំយក Marcus Rashford ត្រឡប់ទៅកាន់ Bernabeu វិញ។


មតិយោបល់