ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: កម្លាំងអន្តរាគមន៍ក្រុង សហការជាមួយនគរបាកព្រហ្មទណ្ឌកម្រិតស្រាលក្រុង ចុះជួយល្បាតការពារទឹកដីខណ្ឌពោធិ៍សែនជ័យ ឃាត់បានជនសង្ស័យ២នាក់ រួមនឹងថ្នាំម៉ាទឹកកក៤កញ្ចប់តូច កាលពីវេលាម៉ោង ១និង២០នាទីយប់ថ្ងៃទី១៧ មិថុនា ២០១៦ នៅចំណុច ដងនង្គ័ល តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យ​ដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាល​កំពុងជិះម៉ូតូល្បាតនៅតាមបណ្តោយ​ផ្លូវសហព័ន្ធរុស្ស៊ី ខណ:ដល់ម៉ោងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1.B 6198 ទិសដៅពីលិចទៅកើត ឃើញដូច្នេះ កម្លាំងមានការសង្ស័យ ក៏ជិះម៉ូតូដេញរហូតមក់ដល់ចំណុចដងន័ង្គល ទើបឃាត់បាន កម្លាំងបានបំរ៉ុងធ្វើការឆែកឆេរ តែជនសង្ស័យតដៃជាមួយសមត្ថកិច្ចទើបបណ្តាលឲ្យជនសង្ស័យម្នាក់រងរបួស បន្ទាប់មក​កម្លាំងបានរកឃើញថ្នាំញៀនម៉ាកទឹកកក ៤កញ្ចប់តូចខ្ចប់ជាមួយលុយក្រដាស់១រយរៀល ដោយឡែកមួយកញ្ចប់ទៀតរកឃើញពេលដឹកជនសង្ស័យទៅដល់ប៉ុស្តិ៍ ដែលលាក់ទុកក្នុងខោលីអូ។

បច្ចុប្បន្ន ជនសង្ស័យទាំង​២នាក់​​ត្រូវ​បាន​ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់