ប៉ាគីស្ថានៈ តាមសេចក្តីថ្លែងការណ៍មួយពីកងទ័ពជើងទឹកប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា យោធាខ្លួនបានបាញ់សាកល្បងមីស៊ីល ប្រឆាំងនាវាជាច្រើនគា្រប់ ដែលមានរយៈចម្ងាយឆ្ងាយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។
កងទ័ពជើងទឹក និងអាកាសប៉ាគីស្ថាន បានធ្វើតេស្តមីស៊ីលប្រឆាំងនាវារួមគ្នា ដែលមានឈ្មោះថា C-802 AK បានបាញ់ចេញពីយន្តហោះ JF-17 Thunder និងនាវារបស់កងទ័ពជើងទឹកប៉ាគីស្ថាន SAIF ។
ការបាញ់សាកល្បងនេះ បានទទួលជោគជ័យ ដោយកងកម្លាំងការពារជាតិប៉ាគីស្ថានទាំងពីរអង្គភាព បានបង្ហាញពីការចង់បាន និងកិច្ចសហប្រតិបត្តិការរបស់ពួកគេដ៏ប្រសើរ៕
មតិយោបល់