ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងអាមេរិក ធ្វើសមយុទ្ធយោធារួមគ្នា

អ៊ីស្រាអែលៈ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃអង្គារថា នាវាចម្បាំង USS Iwo Jima របស់កងទ័ពជើងទឹកអាមេរិក បានមកដល់ឆ្នេរសមុទ្រអ៊ីស្រាអែល ដើម្បីចូលរួមសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨។

នាវានេះ នឹងមានការចូលរួមពីកងកម្លាំងម៉ារីនចំនួន ១,៤០០ នាក់ ទាហានជើងទឹក ១,១០០ នាក់ យន្តហោះចម្បាំង ២៥ គ្រឿង និងយន្ដហោះអាចបើកលើទឹក និងគោក ៣គ្រឿង។

កងទ័ពអ៊ីស្រាអែល បាននិយាយថា សមយុទ្ធនេះមានឈ្មោះថា Juniper Cobra 2018 ដោយផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាព ដើម្បីការពារមីស៊ីលផ្លោងរួមគ្នា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៤ ខែមីនា ដោយមានការចូលរួមពីកងទ័ពអាមេរិកចំនួន ២,៥០០ នាក់ ដែលមានមូលដ្ឋាននៅទ្វីបអឺរ៉ុប និងកងកម្លាំងការពារអាកាសអ៊ីស្រាអែល ២,០០០នាក់ អង្គភាពដឹកជញ្ជូន កងកម្លាំងវេជ្ជសាស្ត្រ និងអង្គភាព IDF ផ្សេងទៀត៕

មតិយោបល់