ព័ត៌មានអន្តរជាតិ

រុស្ស៊ី រិះគន់អាមេរិក គំរាមវាយប្រហារនៅស៊ីរីថាជារឿងមិនអាចទទួលយកបានទ្បើយ

រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃសុក្រនេះ បានរិះគន់ការគំរាមកំហែងរបស់អាមេរិក ជុំវិញការវាយប្រហារនៅប្រទេសស៊ីរីថា ជារឿងមិនអាចទទួលយកបាននោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

នៅដើមសប្តាហ៍នេះ បេសកជនអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikky Haley បានគំរាមវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងដាម៉ាស ទាក់ទងនឹងករណីប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរី។

យ៉ាងណាមិញឆ្លើយតបទៅនឹងសេចក្តីថ្លែងរបស់លោកស្រី Haley រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងតបតទៅវិញ ប្រសិនបើជីវិតទាហានរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ត្រូវបានគំរាមកំហែង ឬមានការវាយប្រហារមីស៊ីលទៅលើទីក្រុងដាម៉ាស់៕

មតិយោបល់