ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F -16 ធ្លាក់នៅតួកគី ផ្ដាច់ជីវិតទាហានម្នាក់

តួកគួៈ យន្តហោះចម្បាំង F-16 មួយគ្រឿង បានធ្លាក់នៅខេត្ត Nevsehir ភាគកណ្តាលប្រទេសតួកគី​ ដោយបានសម្លាប់ទាហានម្នាក់ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់កងកម្លាំងតួកគី បាននិយាយថា យន្តហោះនេះ បានហោះហើរហ្វឹកហាត់ អំទ្បុងពេលដែលវាបានធ្លាក់។

ក្រុមពន្លត់អគ្គិភ័យនៃអង្គភាពសង្គ្រោះ និងកម្លាំងកងរាជអាវុធហត្ថ ត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ ប៉ុន្តែមូលនាំឲ្យមានការធ្លាក់នេះ គេនៅមិនទាន់ដឹងនៅទ្បើយទេ៕

មតិយោបល់