ស៊ីរី: យ៉ាងហោចពណាស់ជនស៊ីវិលចំនួន ២០នាក់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហារតាមផ្លូវអាកាស របស់រដ្ឋាភិបាលស៊ីរី ទៅលើមន្ទីរពេទ្យមួយក្នុងទីក្រុងអាឡិបប៉ូ។ នេះបើយោងតាមរយៈ សារព័ត៌មាន dailymail ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
ការវាយប្រហារនៅមន្ទីរពេទ្យ Al Quds កាលពីល្ងាចថ្ងៃពុធ បានបណ្ដាលឲ្យបុគ្គលិកពេទ្យ និងជនស៊ីវិលផ្សេងទៀត ក្នុងនោះរួមមានទាំងលោកវេជ្ជបណ្ឌិត Wasem Maaz និងពេទ្យកុមារម្នាក់ទៀតត្រូវបានស្លាប់ នៅតំបន់ដែលមានការបះបោរដោយពួកឧទ្ទាមក្នុងទីក្រុងអាឡិបប៉ូ។
គួរបញ្ជាក់ផងដែរ ខណៈពេលនេះ ក្រុមកម្មករជួយសង្រ្គោះកំពុងធ្វើការលើកសាកសពចេញ និងជួយសង្គ្រោះជនរងគ្រោះ ពីគំនរបាក់បែកនៃអគារ៕

មតិយោបល់