អចលន​ទ្រព្យ

ផ្លូវកាត់លេខ ៥០C តភ្ជាប់រវាងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង សាងសង់បាន ៨៥%

កាលពីពេលថ្មីៗនេះ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន រួមដំណើរដោយ ឯកឧត្ដម អភិបាលខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង រួមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវលេខ៥០C ដែលក្រាលគ្រួសក្រហមមួយខ្សែ ប្រវែងប្រមាណ ៥៣គ.ម តភ្ជាប់ពី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទៅកាន់ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ផ្លូវមួយខ្សែនេះ ជាសរសៃឈាមដ៍សំខាន់ ដែលអាចបម្រើអោយប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនបានងាយស្រួល និងចំណេញពេលវេលា។

សូមបញ្ជាក់ថា ផ្លូវនេះបានចាប់ផ្ដើមកសាងនៅដើមឆ្នាំ២០១៧ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០១៨នេះ ហើយដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ។

បច្ចុប្បន្ន ផ្លូវនេះសាងសង់បានប្រមាណ ៨៥ភាគរយហើយ។

ជំហានបន្ទាប់ស្ពានឆ្លងកាត់បឹងទន្លេសាបពីទីរួមខេត្តកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ធំ នឹងត្រូវសាងសង់ជូនប្រជាពលរដ្ឋថែមទៀត៕

មតិយោបល់