ព័ត៌មានអន្តរជាតិ

ស្រីលង្កា រងគ្រោះដោយគ្រោះទឹកជំនន់វាយប្រហារស្ទើរទូទាំងផ្ទៃប្រទេស

ស្រីលង្កាៈ រដ្ឋាភិបាលស្រីលង្កា បានដង្ហោយសុំជំនួយជាបន្ទាន់ពីសហគមន៍ អន្តរជាតិ ដើម្បីសង្គ្រោះប្រទេសដីកោះនេះឡើងវិញ បន្ទាប់ពីគ្រោះធម្មជាតិទឹកជំនន់ និងការបាក់ដី បានវាយប្រហារស្ទើរទូទាំងផ្ទៃប្រទេស ជាងមួយសប្តាហ៍មកហើយ បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ១០១នាក់ និង ២០០,០០០នាក់ទៀតបាត់បង់ទីជម្រក។

រដ្ឋាភិបាលស្រីលង្កា បានប្រកាសផងដែរថា លំនៅដ្ឋានប្រជាជនប្រមាណ ៣០,០០០ខ្នង បានទទួលរងការបំផ្លាញខ្ទេចទាំងស្រុង ស្របពេលដែល ១២៨,០០០ខ្នងទៀតបានរងការខូចខាតបន្ទាប់បន្សំ។

ដោយឡែកសម្រាប់ប្រជាជន វិញគឺ ២០០,០០០នាក់ត្រូវបានអាជ្ញាធរ ជម្លៀសទៅស្នាក់នៅជម្រកបណ្តោះអាសន្ន និង ៦២០,០០០នាក់ នៅទូទាំងប្រទេសកំពុងរងផលប៉ះពាល់។ ការខូចខាតផ្នែកសេដ្ឋកិច្ច ដោយគ្រោះធម្មជាតិលើកនេះ អាចនឹងមានទំហំទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិក៕

photo_2016-05-26_09-34-56photo_2016-05-26_09-34-55photo_2016-05-26_09-34-54photo_2016-05-26_09-34-53photo_2016-05-26_09-34-51photo_2016-05-26_09-34-50

មតិយោបល់