ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃសុក្រ បានថ្កោលទោសចំពោះប្រតិបត្តិការនាវាចរណ៍ ដោយសេរីភាពរបស់អាមេរិក ដែលបានបញ្ជូននាវាចម្បាំងប្រឆាំងមីស៊ីល១គ្រឿង ល្បាតក្បែរកោះតូចៗ នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។
ក្រសួងការពារជាតិចិន បានថ្លែងកាលពីថ្ងៃទី ២៣ ខែមីនាថា អាមេរិក បានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព ក៏ដូចជាបង្កគ្រោះថ្នាក់ដល់សន្តិសុខ របស់ប្រទេសចិន ជាមួយការធ្វើប្រតិបត្តិការនាវាចរណ៍របស់ពួកគេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការពារជាតិចិន បានចោទប្រកាន់អាមេរិកថា បានបង្កហេតុយោធាដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសខ្លួន ខណៈរដ្ឋាភិបាលក្រុងប៉េកាំង បានឆ្លើយតបទៅវិញ ដោយប្រើនាវាចម្បាំងពីកងទ័ពរំដោះប្រជាជនចិន ធ្វើការព្រមាននាវាចម្បាំងរបស់អាមេរិកផងដែរ៕
មតិយោបល់