ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានជំរុញឲ្យអាមេរិកដកហូតវិធានការការពារ ដែលបានរំលោភលើច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីនាំឲ្យការធ្វើពាណិជ្ជកម្មទំនិញទ្វេភាគី វិលត្រឡប់ទៅរកភាពធម្មតាវិញ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៨។
តាមរយ:សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរកន្លងមក បានធ្វើឲ្យផ្សារហ៊ុនអាស៊ីធ្លាក់ចុះ ដោយសន្ទស្សន៍ហ៊ុន Nikkei របស់ក្រុងតូក្យូ បានធ្លាក់ចុះ ៤,៥ ភាគរយ ហើយផ្សារហ៊ុន Hang Seng នៅទីក្រុងហុងកុង បានធ្លាក់ចុះ ២,៥ ភាគរយ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុងប៉េកាំង បានទទូចថា គួរតែមានការដោះស្រាយអំពីបញ្ហានេះ តាមរយ:កិច្ចចរចា ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៍ ដែលចេញកាលពីសប្ដាហ៍មុន ដោយស្ថានទូតចិន នៅអាមេរិក បាននិយាយថា «ប្រសិនបើសង្រ្គាមពាណិជ្ជកម្មនេះ ត្រូវបានផ្តួចផ្តើមដោយអាមេរិកនោះ ចិននឹងប្រយុទ្ធជាមួយវារហូតដល់ទីបញ្ចប់»៕
មតិយោបល់