ព័ត៌មានអន្តរជាតិ

យន្តហោះអាមេរិកមួយគ្រឿង ចុះចតជាបន្ទាន់ ខណៈមានផ្សែងហុយចេញពីម៉ាស៊ីន

អាមេរិក: យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បានចុះចតជាបន្ទាន់កាលពីថ្ងៃពុធ នៅទីក្រុង Atlanta បន្ទាប់ពីមានផ្សែងហុយចេញពីម៉ាស៊ីនរបស់វា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។

ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានបញ្ជាក់ថា ជើងហោះហើរត្រង់ទៅទីក្រុងឡុងដ៍ បានជួបប្រទះ បញ្ហាផ្នែកម៉ាស៊ីនរបស់ខ្លួន បន្ទាប់ពីវាបានហោះចេញនៅវេលាម៉ោង ៦ ល្ងាច (ម៉ោងក្នុងស្រុក) រួចក៏បានវិលត្រឡប់មកកាន់ទីតាំងដីវិញភ្លាមៗផងដែរ៕

មតិយោបល់