ព័ត៌មានជាតិ

អគ្គិភ័យឆេះកុដិព្រះសង្ឃ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៤ និង៥០នាទីរសៀល មានករណីអគ្គិភ័យឆេះកុដិព្រះសង្ឃ ដែលកើតទ្បើងនៅវត្តដងរុន នៅភូមិដងរុនកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

កុដិដែលត្រូវអគ្គិភ័យឆាបឆេះនោះ មានទំហំ ៨x១២ សង់អំពីថ្មក្រោមឈើលើប្រក់ស័ង្គសី ឆេះអស់ទាំងស្រុង ចំណែកសម្ភារបរិក្ខាខូចខាត ក្នុងកុដិគិតជាទឹកប្រាក់ប្រហែលជាង១០លានរៀល ហើយករណីនេះ កើតទ្បើងបណ្ដាលមកពីទុសេខ្សែភ្លើង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បានប្រើប្រាស់ឡានទឹកអស់ចំនួន៣ គ្រឿង និងមិនបណ្តាលឲ្យរាលដាលដល់កុដិផ្សេង ឬផ្ទះប្រជាពលរដ្ឋនោះទេ៕

មតិយោបល់