ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសអេហ្ស៊ីប ចេញយុទ្ធនាការចាប់ខ្លួនសកម្មជនប្រឆាំង មុនបាតុកម្មធ្វើឡើងនៅសប្តាហ៍ក្រោយ

អេហ្ស៊ីប: កងកម្លាំងប៉ូលិសរបស់ប្រទេសអេហ្ស៊ីប បានចេញប្រតិបត្តិការចាប់ខ្លួនសកម្មជន ៥៩នាក់ ដែលពួកគេទាំងនេះជាមេខ្យល់ ដែលបានធ្វើការស្វះស្វែងប្រមូលផ្តុំបាតុករ ដើម្បីចូលរួម ធ្វើបាតុកម្មដ៏ធំនៅទីក្រុងគែរ នាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលអេហ្ស៊ីប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានសិង្ហបុរី នារសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ ២០១៦។

សកម្មជនដែលត្រូវបានចាប់ខ្លួនទាំង ៥៩នាក់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកនេះ គឺត្រូវបានរដ្ឋាភិបាល ស៊ើបដឹងថា ពួកគេកន្លងមកបានប្រមែប្រមូលអ្នកប្រឆាំងរដ្ឋាភិបាល ឲ្យធ្វើបាតុករកម្មដ៏ធំមួយ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ ពួកគេភាគច្រើនត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងហាងកាហ្វេ និង លំនៅដ្ឋានរបស់ពួកគេផ្ទាល់នៅរដ្ឋធានីគែរ។

គួរបញ្ជាក់ថា ការតវ៉ាខាងមុខនេះគឺបាតុករទាំងអស់ចង់សម្តែងការគាំទ្រ ចំពោះលោកអតីត ប្រធានាធិបតី ម៉ូហាម៉េដ ម៉ូស៊ី ដែលត្រូវបាន ទម្លាក់ចេញពីតំណែងដោយយោធាកាលពីឆ្នាំ ២០១៣។ បន្ថែមពីនេះទៀត ប្រជាជនអេហ្ស៊ីបមួយចំនួន ក៏បានសម្តែងការមិនពេញចេញចិត្តទៅនឹង ពាក្យចរចាមអារាមថា ប្រធានាធិបតីបច្ចុប្បន្នលោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី បានលក់ ប្រជុំកោះមួយក្នុងច្រកសមុទ្រ Tiran ជាថ្នូរនឹងការវិនិយោគពីសំណាក់ប្រទេស អារ៉ាប៊ី សាអូឌីត៕

photo_2016-04-23_14-42-58 (2) photo_2016-04-23_14-42-58 photo_2016-04-23_14-42-59

មតិយោបល់