ព័ត៌មានអន្តរជាតិ

កងទ័ពកាតា ចូលរួមធ្វើសមយុទ្ធនៅអារ៉ាប់ប៊ីសាអ៊ូឌីត

បរទេសៈ ទីភ្នាក់ងារព័ត៌មានកាតា បានឲ្យដឹងថា កម្លាំងប្រដាប់អាវុធកាតា បានចូលរួមក្នុងសមយុទ្ធរួមគ្នាមួយ ឈ្មោះថា Gulf Shield 1 នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។

ក្រសួងការពារជាតិកាតា បាននិយាយថា សមយុទ្ធយោធានេះ បានធ្វើឡើងនៅទីប្រជុំជន Ras Al Khair ភាគខាងជើងទីក្រុង Jubail ចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី ១៦ ខែមេសា។

ដោយនាយទាហានមួយចំនួន មកពីកងកម្លាំងប្រដាប់អាវុធកកាតា ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ លោក Khamis Mohamed Deblan បានចូលរួមក្នុងសមយុទ្ធនេះ រួមជាមួយកងកម្លាំងដីគោក និងអាកាសមកពីប្រទេសចំនួន២៥ ផ្សេងទៀត។

សមយុទ្ធនេះ បានធ្វើទ្បើងជាទៀងទាត់ និងមានការបាញ់គ្រាប់រំសេវជាក់ស្តែង ទៅលើក្បួនដង្ហែរយោធាបន្ថែមផងដែរ៕

មតិយោបល់