ព័ត៌មានអន្តរជាតិ

ទាហានអ៊ីស្រាអែល បាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៤នាក់ ខណៈជាង ៧០០ នាក់ទៀតរបួស នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែលៈ កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៤ នាក់ ក្នុងនោះមានក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ ខណៈដែលមនុស្សជាងមួយម៉ឺននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដ៏ធំមួយ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីទាមទារនូវសិទ្ធិគ្រប់គ្រោងដីត្រឡប់មកវិញ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស ៧២៩ នាក់ ដែលបានធ្វើការតវ៉ានៅជិតតំបន់ព្រំដែន ជាមួយអ៊ីស្រាអែល ត្រូវបានរងរបួសដោយការបាញ់កាំភ្លើង ពីសំណាក់ទាហានអ៊ីស្រាអែល និងអ្នកផ្សេងទៀតបានរងរបួស ដោយសារការស្រូបយកឧស្ម័នបង្ហូរទឹកភ្នែក។

សូមជំរាបថា នេះជាបាតុកម្មលើកទីបួនហើយ ដែលវាស្ថិតនៅក្នុងផែនការតវ៉ារបស់ជនជាតិប៉ាទ្បែស្ទីន មានរយៈពេលរាប់សប្តាហ៍ និងមានឈ្មោះថា «Great March of Return » ឬជាភាសាខ្មែរមានន័យថា «ខែមីនាដ៏អស្ចារ្យនៃការវិលត្រទ្បប់មកវិញ»៕

មតិយោបល់