ព័ត៌មានអន្តរជាតិ

ចិនកំពុងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង

ចិនៈ ក្រសួងការពារនៃប្រទេស នៅថ្ងៃសៅរិ៍នេះ បាននិយាយថា កងនាវាចរចិនបានធ្វើសមយុទ្ធយោធា នៅភាគខាងត្បូងជិតខេត្តកោះហៃណាន និងកោះ Paracel នៅសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមរយៈ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។

ការធ្វើសមយុទ្ធនេះ បានធ្វើមុនសេចក្តីសម្រេចថ្ងៃទី ១២ កក្កដា ដោយតុលាការដែលមានមូលដ្ឋាន នៅទីក្រុងឡាអេអចិន្រ្តៃយ៍ នៃអាជ្ញាកណ្តាលលើករណី ពាក្យបណ្ដឹងជាច្រើននៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនកំពុងមានជម្លោះដែនទឹកជាមួយចិន។

ចិនបានអះអាងថា សមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់នោះជារបស់ខ្លួន ប៉ុន្តែការទាមទារនេះ ស្ថិតនៅលើផ្នែកត្រួតស៊ីគ្នាជាមួយប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម។

ប្រទេសចិននិយាយម្តងហើយម្តងទៀតថា វាមិនចាំបាច់សម្រេចចិត្ត ត្រូវពិចារណាណាមួយ ដើម្បីឈានទៅដល់តុលាការអាជ្ញាកណ្តា ដើម្បីចងដោយស្របច្បាប់នោះទេ។

ទីភ្នាក់ព័ត៌មាស៊ីនហួរ បានឲ្យដឹងក្នុងសេចក្ដីអត្ថាធិប្បាយនៅថ្ងៃសៅរ៍នេះថា ”ចិនប្រកាន់ខ្ជាប់ការដោះស្រាយ ជម្លោះតាមរយៈការចរចា និងពិគ្រោះយោបល់ជាមួយរដ្ឋ ដែលកំពុងមានការព្រួយបារម្ភដោយផ្ទាល់” ៕

មតិយោបល់