មីយ៉ាន់ម៉ាៈ តាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រក្នុងប្រទេស នៅព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៥.២ រ៉ិចទ័រ បានវាយប្រហារនៅតំបន់ប៉ាវនៃប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។
រញ្ជួយដីនេះ មានចំងាយ ៤០ គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Phyu ដែលកាលពីព្រឹកថ្ងៃសុក្រម្សិលមិញ ទីក្រុងមួយនេះ ទើបតែទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៨ រ៉ិចទ័រផងដែរ។
ប្រភពពីមន្រ្តីម្នាក់មកពីនាយកដ្ឋាន បាននិយាយប្រាប់ភ្នាក់ងារស៊ីនហួថា ករណីនេះ ពុំបណ្ដាលឲ្យមានការខូចខាតនោះទេ៕
មតិយោបល់