ព័ត៌មានជាតិ

ហួសចិត្ត! បន្លំស្លៀកស្បង់ចីពរដើរបិណ្ឌបាត បានលុយទិញថ្នាំញៀនជក់ដេកក្នុងផ្ទះសំណាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ យុវជនម្នាក់បានយកស្បងចីវរមកស្លៀកដើម្បី ដើរបិណ្ឌបាតពីប្រជាពលរដ្ឋហើយពេលបានលុយយកទៅទិញថ្នាំញៀនជក់ចូលដេកក្នុងផ្ទះសំណាក់ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនហើយក៏បែកធ្លាយរឿង ធ្វើឲ្យពលរដ្ឋ ក្នុងភូមិសាស្រ្ត ខណ្ឌសែនសុខ ធ្លាប់តែទទួលរាក់ទាក់ ដាក់បាត ធ្វើបុណ្យ ចំណាំមុខ ខកចិត្ត អសុធាទៅវិញ ដោយសារជនកំហូចមិនមែនជាសង្ឃឡើយ រាយការណ៍ទៅសមត្ថកិច្ច ឃាត់នាំទៅសាកសួរនៅវត្តមង្គតបុរី រួចបញ្ជូនចូលប៉ុស្តិ៍ប៉ូលិស។

ការឃាត់ខ្លួនខាងលើគឺឃាត់កាលវេលាម៉ោង១១និង៥នាទីព្រឹក ថ្ងៃទី២១ខែ មេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនកំហូចខាងលើមានឈ្មោះ យួន ឡោះ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ហូលីដេ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា សង្ឃក្លែងក្លាយខាងលើ គេឃើញមានវត្តមានក្នុងភូមិសាស្រ្ត សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម តាំងពីមុនចូលឆ្នាំខ្មែរមកម្ល៉េះ ហើយរាល់ការដើរបិណ្ឌបាត ចម្លែកដែរតែមិនហ៊ានថា ខ្លាចប៉ះពាល់ដល់សង្ឃ ពិតប្រាកដ ដោយមិនមានបាតឡើយ ខុសពីសង្ឃ ដទៃ ប្រសិនបើពុទ្ធបរិស័ទជូនជាបាយសម្ល មិនទទួលឡើយ សូមឲ្យដាក់ជាលុយវិញ វាជារឿងចម្លែក តែនឹកនៅមិនអស់ចិត្ត អ្វីដែលពលរដ្ឋ ជំនឿលើព្រះពុទ្ធសាសនា ធ្វើយ៉ាងណាចិត្តឲ្យជ្រះថ្លា មិនហ៊ានសួរដេញដោលច្រើន ។

ពលរដ្ឋបន្តទៀតថា កាន់តែមិនមាត់ មិនថា អន្ទិតនេះកាន់តែឆ្លៀតឱកាស ធ្វើអ្វីប្លែកៗ ខុសពីព្រះសង្ឃពិតប្រាកដ ចូលឆ្នាំខ្មែរ៣ថ្ងៃ លោកសង្ឃដទៃ គង់នៅក្នុងវត្ត ជួយ រៀបចំ ពិធីបុណ្យ តាមជំនឿសាសនា របស់ពលរដ្ឋខ្មែរ ខុសតែសង្ឃក្លែងក្លាយរូបនេះ បន្លំស្លៀកស្បងចីពរ ដើរបិណ្ឌបាត យកតែលុយ បានហើយ យប់ចូលដេកសម្រាក ក្នុងផ្ទះសំណាក់ យីហោ ហូលីដេ សែនសុខ ផឹកស៊ីជក់គ្រឿងញៀន តាមទាន់ដឹងរឿង បែកធ្លាយអស់ ពលរដ្ឋមានតែចាំមើល ចាំសម្គាល់ មានវត្តមានលោកសង្ឃបែបនេះ ដើរបិណ្ឌបាត តាមផ្លូវ យកតែលុយទៀតអត់ ជាទង្វើរមួយ ប៉ះពាល់ដល់វិស័យសាសនា ប៉ះពាល់ កិត្តិយស ដល់សង្ឃត្រឹមត្រូវ គោរពប្រតិបត្តិ បម្រើនូវ វិស័យព្រះពុទ្ធសាសនា ស្រាប់តែនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ លេចមុខសង្ឃក្លែងក្លាយខាងលើនៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ពលរដ្ឋរាយការណ៍ ប្រាប់សមត្ថកិច្ច ឃាត់ខ្លួននាំទៅសាកសួរនៅវត្តមង្គតបុរី ទើបដឹងកាន់តែច្បាស់ មិនមែនជាសង្ឃឡើយ គ្រាន់តែបន្លំស្លៀកស្បងចីពរ ដើរបិណ្ឌបាត រកលុយយកទៅជក់គ្រឿងញៀន ស៊ីចាយ ។
ជនកំហូចខាងលើ បានសារភាពថា ខ្លួនមិនមែនជាអ្នកបួសរៀន ជាសង្ឃឡើយ ដោយសារនឹកឃើញកលល្បិច វិធីរកលុយបានដោយងាយ យកស្បង់ចីពរមកស្លៀក ដើរបិណ្ឌបាតបានលុយ ចូលដែកផ្ទះសំណាក់ ហូលីដេ សែនសុខ ព្រោះទីនោះ ជាជម្រកផ្តល់កន្លែងឲ្យជក់ និងជួញគ្រឿងញៀន ។
ជនកំហូចក្រោយសារភាព ហើយសមត្ថកិច្ចនាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ ដោយសារតេស្តទឹកនោមមានសារធាតុញៀន ៕

មតិយោបល់