ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សស្លាប់ ៥នាក់និងជាង ៧០.០០០នាក់ត្រូវបង្ខំចិត្តផ្លាស់ទីជម្រកនៅហ្វីលីពីន

ហ្វីលីពីន: ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបានឱ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន ៥នាក់បានស្លាប់និងជាង ៧០.០០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដោយសារតែរដូវវស្សាភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលរងផលប៉ះពាល់ភាគខាងជើងមួយផ្នែកធំនៃប្រទេស ហ្វីលីពីន រួមបញ្ចូលទាំងទីក្រុងម៉ានីល ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយគ្រោះមហន្តរាយជាតិ (NDRRMC) បាននិយាយបន្ថែមទៀតថា ម្នាក់បានរងរបួសផងដែរនិងម្នាក់ផ្សេងទៀតបានបាត់ខ្លួន។ អ្នកដែលបានស្លាប់ទាំងនោះ ដោយសារតែ ការលង់ទឹកនិងរលំបាក់ជញ្ជាំងផ្ទះរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិន​ហួ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០១៦។

សរុបចំនួន ៥.៦៦៥គ្រួសារ ឬមនុស្ស ៧០.២៦៦នាក់ ដែលត្រូវបានរងផលប៉ះពាល់ដោយការរំខាន អាកាសធាតុ នៅក្នុងតំបន់ចំនួន ៦កន្លែង។ ដោយឡែក ចំនួនប្រជាជនដែលរងផលប៉ះពាល់ ៥.១៣៩ គ្រួសារ ឬមនុស្ស ២៤.២២៥នាក់ ដែលកំពុងតែរស់នៅខាងក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួនចំនួន ៥២ កន្លែង។

សូមបញ្ជាក់ថា ទីភ្នាក់ងារព្យាករណ៍របស់រដ្ឋបានព្រមានថា ភ្លៀងមូសុងដែលអាចនឹងបង្កឱ្យមានភ្លៀង ធ្លាក់ខ្លាំងនិងបង្កការបាក់ដីនៅតែរងគ្រោះនៃទីក្រុងម៉ានីល, ភាគកណ្តាល Luzon, តំបន់ Calabarzon និងតំបន់ Mimaropa៕

Philippines due to monsoon rainsPhilippines due to monsoonPhilippines monsoon rains

មតិយោបល់