ព័ត៌មានអន្តរជាតិ

ទ័ពការពារអាកាសរុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ២គ្រឿង ដែលហោះសំដៅមកមូលដ្ឋានខ្លួន នៅស៊ីរី

រុស្ស៊ីៈ កាលពីថ្ងៃអង្គារយោធារុស្ស៊ី បាននិយាយថា កងកម្លាំងការពារអាកាសរបស់ខ្លួន នៅឯមូលដ្ឋាន Hmeimim ក្នុងប្រទេសស៊ីរី បានស្ទាក់ចាប់ និងបំផ្លាញវត្ថុមិនស្គាល់អត្តសញ្ញាណជាច្រើន ដែលសំដៅមកកាន់មូលដ្ឋានពួកគេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

ប្រភពពីអ្នកនាំពាក្យទ័ពអាកាសរុស្ស៊ីម្នាក់ បានបញ្ជាក់ថា មូលដ្ឋាន Hmeimim នៅតែមានប្រតិបត្តិការជាធម្មតា ដោយគ្មានការខូចខាត ឬមាននរណាម្នាក់រងរបួសនោះទេ បន្ទាប់លទ្ធផលនៃការប៉ុនប៉ងវាយប្រហារ នៅទីតាំងនោះ។

ដោយអ្នកនាំពាក្យរូបនេះ បានបន្ថែមថា «កាលពីថ្ងៃទី២៤ ខែមេសា កន្លែងត្រួតពិនិត្យដែនអាកាស នៅអាកាសយានិក Hmeimim របស់រុស្ស៊ី បានរកឃើញគោលដៅនៃការហោះហើរត្រង់ខ្នាតតូច ដែលមិនត្រូវបានកំណត់អត្តសញ្ញាណ ហើយគោលដៅទាំងនោះ ក៏ត្រូវបានបំផ្លាញដោយមធ្យោបាយការពារអាកាសរបស់ពួកគេ ដែលបានដាក់ពង្រាយនៅមូលដ្ឋាននោះផងដែរ។

តាមក្រុមរណសិរ្សខាងត្បូងស៊ីរី និងកងកម្លាំងកាំភ្លើង​ធំ Pantsir-S1 របស់រុស្ស៊ី បានឲ្យដឹងថា ពួកគេ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២គ្រឿង ដែលត្រូវបានបង្ហោះ ដោយក្រុមសកម្មប្រយុទ្ធ៕

មតិយោបល់