អេក្វាទ័រៈ រដ្ឋមន្រ្តីក្រសួងសាធារណៈសុខាភិបាល លោក Margarita Guevara បានប្រកាសឲ្យដឹងថា ជំងឺគ្រុនផ្តាសាយ H1N1 ជាប្រភេទមេរោគមួយ ដែលបានឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់ចំនួន ៣៩នាក់ នៅក្នុងប្រទេសអេក្វាទ័រ ចាប់តាំងពីខែមេសាកន្លងទៅ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។
លោក Guevara បានប្រាប់អ្នកកាសែតក្នុងស្រុកឲ្យដឹងបន្ថែមថា រហូតទល់ពេលនេះ ២៣៩ ករណីហើយនៃអ្នកជំងឺ ដែលទទួលរងផលប៉ះពាល់ ដោយសារមេរោគនេះ។
វីរុសមួយនេះ មានវត្តមាននៅក្នុងប្រទេសអេក្វាទ័រ គឺដោយសារតែអំឡុងពេលរដូវរងារ មានសាយភាយយ៉ាងខ្លាំង ដល់ប្រជាជាតិអាមេរិកខាងត្បូង ប៉ុន្តែក៏មានរបាយការណ៍នៃមេរោគមួយនេះ នៅក្នុងប្រទេសដទៃទៀតផងដែរ ដូចជាប្រទេសកូឡុំប៊ីជាដើម។
បើយោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា មកទល់ពេលនេះ មេរោគចំនួនបីហើយ ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ក្នុងនោះរួមមាន គ្រុនផ្តាសាយ A (H3N2) និងផ្តាសាយ B ព្រមទាំងមួយទៀត គឺ (H1N1) ដែលជាមូលហេតុចុងក្រោយ បានធ្វើឲ្យមានការកើនឡើង នៅក្នុងការស្លាប់របស់អ្នកជំងឺ៕
មតិយោបល់