កាលពីម្សិលមិញនេះ ការប្រកួតបើឆាក នៃពានរង្វាន់ពានស្ដេច ស៊ូលតង់ នៃប្រទេសប្រ៊ុយណេ (2018 Hassanal Bolkiah Trophy) ជាលទ្ធផល U-21 ទីម័រខាងកើត យកឈ្នះម្ចាស់ផ្ទះ U-21 ព្រុយណេ ១ទល់០ ខណៈដែលក្រុមខ្លាំងនៅអាស៊ាន ថៃ បានត្រឹមស្មើជាមួយ មីយ៉ាន់ម៉ា ១ទល់១ នាកីឡដ្ឋាន BSB ប្រទេសព្រុយណេ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ ទីម័រខាងកើត រកបានដោយការទាត់បាល់ ១១ មែត្រ ពីសំណាក់កីឡាករ dos Reis នៅនាទីទី ២០ ស្របពេលដែលការប្រកួតស្មើគ្នា របស់ យុវជនអាយុក្រោម ២១ ឆ្នាំ ថៃ រកបានដោយកីឡាករ Tungcharoennuruk នៅនាទី ៩០+២ ទៅហើយ បន្ទាប់ពី មីយ៉ាន់ម៉ា បាននាំមុខតាំងពីនាទី ៦៦ ដែលជាការធ្វើបានសម្រេចដោយកីឡាករ Hein ។
ដូច្នេះឆ្លងកាត់ការប្រកួតបើកឆាកនេះ U-21 ទីម័រខាងកើត កំពុងឈរកំពូលតារាង នៃពូល A ដោយមាន ៣ ពិន្ទុ ខណៈដែលពូល B ក្រុមគោព្រៃ U-21 កម្ពុជា នឹងត្រូវជួប ឡាវ នៅថ្ងៃទី២៨ ខាងមុខនេះ នាកីឡដ្ឋាន BSB ប្រទេសព្រុយណេ៕
https://www.youtube.com/watch?v=EstSHQI_-90
មតិយោបល់