បរទេស: នាង Miranda Kerr ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងអន្តរជាតិ ល្បីល្បាញទូទាំងពិភពលោក គេប្រទះឃើញ ចូលរួមកក្នុងកម្មវិធីចម្អិនអាហារ មួយកន្លែង នាទីក្រុង Tokyo នៅប្រទេសជប៉ុន ឯណោះ កាលពីថ្ងៃទី២០ មិថុនា ២០១៦ នេះ ញ៉ាំងឱ្យប្រិយមិត្តអ្នកគាំទ្ររបស់នាង ងឿងឆ្ងល់បំផុត។
យោងតាមប្រភពព័ត៌មានពីប្រទេស ជប៉ុន បានឱ្យដឹងថា ស្ថិតក្នុងសម្លៀកបំពាក់ស្ត្រីមេផ្ទះ នៃកម្មវិធីចម្អិនអាហារនោះ គឺនាង Miranda Kerr ត្រូវបានអញ្ជើញជាឯកអគ្គរាជទូតសុឆន្ទៈ ក្នុងព្រឹត្តិការណ៍អាហារល្បីឈ្មោះប្រចាំប្រទេស Marukome foods ក្នុងទីក្រុង Tokyo ទទួលបានការគាំទ្រ និងជោគជ័យ គួរឱ្យមោទនភាពក្រៃលែង ផ្ទុយពីពាក្យចរចាមអារាមថា តារាចម្រៀងរូបនេះ បោះបង់អាជីពសិល្បៈ ធ្វើចុងភៅទៅវិញ៕








មតិយោបល់