ផ្ទះ ព័ត៌មានជាតិ ប៉ូលិសចាប់រថយ...

ប៉ូលិសចាប់រថយន្ត១គ្រឿង លួចបង្កប់ឈើប្រណីតជាច្រើនសន្លឹក

0

ស្ទឹងត្រែង: នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានធ្វើការឃាត់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ពណ៌ស ស្លាកលេខភ្នំពេញ 2AJ-8234 កាលពីវេលាម៉ោង០៣ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នគរបាលបានឲ្យដឹងថា ការឃាត់រថយន្តសាំយ៉ុងដឹកឈើខាងលើនេះ គឺដោយមានគេរាយការណ៍មកថា នៅក្នុងរថយន្ត គឺមានលួចបង្គាប់ ឈើប្រណីតជ្រៀកជាសន្លឹក(ប៉ាកកេរ)ជាច្រើនសន្លឹក ហើយត្រូវកម្លាំងឃាត់រថយន្តនោះតែម្ដង។ ចំណែកឯម្ចាស់រថយន្តជាអ្នកណានោះនៅមិនទាន់ដឹងនៅឡើយទេ ព្រោះថា ពេលឃាត់រថយន្តនោះភ្លាម តៃកុងថយន្តក៏គេចខ្លួនបាត់ផងដែរ។

ប្រភពដដែលបន្តថា លុះព្រឹកឡើងក៏បានលេចឮដំណឹងថា មានឈ្មោះ យៀប សុវណ្ណារ៉ា ដែលជាអ្នករត់តាក់ស៊ី ស្ទឹងត្រែង-ភ្នំពេញហើយក៏ត្រូវជាប្អូនថ្លៃលោក ឌួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ចេញមុខមករត់ការសមត្ថកិច្ចសុំធ្វើការសម្របសម្រួលឲ្យមានការដោះលែងរថយន្តនោះទៅវិញ។

សូមបញ្ជាក់ផងដែរថា ជុំវិញករណីនេះ គឺហាក់បីដូចជាមានការលាក់បាំងពីសមត្ថកិច្ច ព្រោះមកដល់ពេលនេះនៅមិនទាន់មានសមត្ថកិច្ចណាម្នាក់ចេញមុខមកបំភ្លឺឲ្យអ្នកសារព័ត៌មានយើងបានដឹងលម្អិតក្នុងរឿងនេះឡើយ។

បច្ចុប្បន្នរថយន្តសាំយ៉ុងដឹកឈើខាងលើ ត្រូវសមត្ថកិច្ចកមករក្សាទុកក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ប៉ុន្តែចំណាត់ការបន្តយ៉ាងណានោះយើងនៅមិនទាន់ដឹងនៅឡើយទេ៕

Loading...