ព័ត៌មានអន្តរជាតិ

ក្រុមនិស្សិតថៃ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ទាមទារឲ្យរៀបចំការបោះឆ្នោតថ្មី

ថៃៈ នៅព្រឹកថ្ងៃអង្គារនេះ ក្រុមនិស្សិតនៅសកលវិទ្យាល័យ Thammasat បាននាំគ្នាធ្វើបាតុកកម្មតវ៉ា ប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ដើម្បីទាមទារឲ្យរៀបចំការបោះឆ្នោតថ្មី។ នេះបើយោងតានសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

មកទល់ពេលនេះ យោធាថៃ បានដាក់របង និងខែលទ្បោមព័ទ្ធជុំវិញសកលវិទ្យាយ ដើម្បីរារាំងពួកនិស្សិតដើរដង្ហើរ ទៅកាន់ផ្ទះរបស់រដ្ឋាភិបាល។

បាតុកម្មតវ៉ានេះ បានកើតទ្បើងនៅចំថ្ងៃខួប ៤ឆ្នាំ របស់ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់ ​(NCPO) ដែលបានទ្បើកាន់អំណាច បន្ទាប់ពីការធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ កាលពីឆ្នាំ ២០១៤កន្លងមក៕

មតិយោបល់