ព័ត៌មានអន្តរជាតិ

បាតុកម្មប្រឆាំង ដូណាល់ត្រាំ រាលដាលពេញសហរដ្ឋអាម៉េរិក ខណៈប៉ូលិសចាប់បាតុករបានរាប់ភ្លេច

CNN៖ ក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាសម្រុកទៅកាន់ដងផ្លូវនៅតាមទីក្រុង ទូទាំងសហរដ្ឋអាម៉េរិក កាលពីល្ងាចថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ ខណ:ដែលការតវ៉ាប្រឆាំងលោក ដូណាល់ត្រាំនេះគឺ ផ្លូវសំខាន់ត្រូវបានបិទ និងបាតុករជាច្រើនរយនាក់ ត្រូវចាប់ខ្លួន ព្រមទាំងមានការបាញ់ប្រហារនៅរដ្ឋទីក្រុង Portland និងទីក្រុង Oregonផងដែរ។

យោងតាមសារព័ត៌មាន ស៊ីអិនអិន ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ហ្វូងបាតុករដែលមានកំហឹង បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតនៅខាងក្រៅអគារ Trump Tower ដែលមានកម្ពស់ ៥៨ជាន់ នៅទីក្រុង ញូយ៉ក ដែលជាកម្មសិទ្ធិរបស់ប្រធានាធិបតីទើបជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ។

បាតុកម្មកាលពីថ្ងៃសុក្រ គឺបានធ្វើឡើងនៅទីក្រុងជាច្រើនក្នុងនោះរួមមាន Los Angeles, New Haven, Connecticut; Orlando, Florida; Chicago; Boston; Asheville, North Carolina; Nashville, Tennessee; Columbus, Ohio នៅវិទ្យាល័យក្រុង Denver និងនៅ Omaha។ ចំណែការចាប់ខ្លួន បានធ្វើឡើងនៅទីក្រុង Los Angeles ប៉ុន្តែភ្លាមៗនោះ នាយកដ្ឋានប៉ូលិស មិនអាចផ្តល់អំពីចំនួនមនុស្សដែលត្រូវចាប់ខ្លួនឡើយ៕

161111191123-18-trump-protest-large-169

161111215043-atlanta-trump-protest-1111-exlarge-169

មតិយោបល់