អ៊ីស្រាអែលៈ យន្តហោះអ៊ីស្រាអែលជាច្រើនគ្រឿង នៅថ្ងៃពុធនេះ បានវាយប្រហារបំផ្លាញទូក នៅកំពង់ផែប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ការវាយប្រហារនេះ បានសំដៅទៅទីតាំងយោធា របស់ចលនាអ៊ីស្លាមហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែហេតុការណ៍នេះ មិនមានរបាយការណ៍អំពីជនរងគ្រោះណាមួយនោះទេ។
អ្នកសម្របសម្រួលនៃគណៈកម្មាធិការប៉ាឡេស្ទីន ដើម្បីប្រឆាំងនឹងការបិទផ្លូវអ៊ីស្រាអែល លោក Allaa Batta បាននិយាយថា ជារឿងដ៏អាម៉ាស់មុខបំផុត របស់អ៊ីស្រាអ៊ែល ដែលតែងតែវាយប្រហារលើទូកទាំងនោះ ក្នុងបំណងរារាំងអ្នកជំងឺ និងនិស្សិត មិនឲ្យធ្វើដំណើរ មកព្យាបាល និងទទួលយកការអប់រំ នៅតំបន់នោះ៕


មតិយោបល់