ព័ត៌មានជាតិ

ផ្អើលទាំងថ្ងៃ! ប្រទះឃើញសពទារក ត្រូវគេប្លុងចោលលើគំនរសំរាមក្បែរមាត់ទឹក

ភ្នំពេញ: សាកសពទារកម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញ ខណ:ដែលមានជនមិនស្គាល់មុខ បានញាត់ដាក់ក្នុងកាបូបដាក់ខោអាវ យួរយកទៅបោះប្លុងចោលនៅគំនរសំរាម ក្បែរមាត់ស្រះព្រះទន្លេ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើល ទាំងក្តីហួសចិត្ត កាលពីវេលាម៉ោង១និង២០នាទីថ្ងៃ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ។

តាមប្រភពរបស់ប្រជាពលរដ្ឋដែលនៅ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កាបូបដៃយួរ ពណ៌ក្រហម គេឃើញតាំងពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញមកម្ល៉េះ នៅក្នុងគំនរសំរាម តែមិនបានចាប់អារម្មណ៍ ថាមានរឿងបែបនេះ ទើបតែមកដល់រសៀលថ្ងៃទី២៣ ខែឧសភា នេះ បន្ទាប់ពីអ្នកដើររើសអេតចាយ ដើរកកាយចាប់រ៉ូតកាបូបមើល ស្រាប់តែស្រែកឆោឡោ ទើបផ្អើលពលរដ្ឋក្បែរខាង ដឹងដាក្នុងកាបូបមានសាកសពទារក ទើបនឹងកើត មិនដឹងថា ឪពុកម្តាយ ចិត្តខ្មៅរូបណា យកកូនប្រុស ទោះជាស្លាប់ក្តី រស់ក្តី មកបោះចោលបែបនេះទៅវិញ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរចុះមកពិនិត្យមើលជាក់ស្តែង និងប្រគល់ឲ្យអាជ្ញាធរ ចាតចែងបន្ត ៕

មតិយោបល់