ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ស្ទាក់ចាប់រ៉ុកកែតជាច្រើនគ្រាប់ ដែលបាញ់ចេញពីតំបន់ហ្គាហ្សា

អ៊ីស្រាអែលៈ អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅថ្ងៃអង្គារនេះថា គ្រាប់រ៉ុកកែតជាច្រើនគ្រាប់ ត្រូវបានគេបាញ់មកលើគោលដៅជាច្រើនរបស់អ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដោយត្រូវបាន IDF ស្ទាក់ចាប់បានមួយចំនួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៨។

យោងតាមការចេញផ្សាយព័ត៌មានរបស់កងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា ហេតុការណ៍នេះ មិនមានរបាយការណ៍ភ្លាមៗ អំពីការស្លាប់ ឬការបំផ្លិចបំផ្លាញណាមួយឡើយ។

ប្រភពដដែលបានសរសេរនៅលើ Twitter ថា គ្រាប់ផ្លោងដែលបានបាញ់ នៅទីតាំងមួយចំនួន ក្នុងប្រទេសអ៊ីស្រាអែល គឺមានចំនួន ២៥គ្រាប់ ដែលភាគច្រើនត្រូវបាន IDF ស្ទាក់ចាប់បាន៕

មតិយោបល់