ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

របាយការណ៍ថា មន្ត្រីគ្រប់គ្រងមូលនិធិរដ្ឋរបស់កូរ៉េខាងជើងម្នាក់ បាត់ខ្លួននៅអឺរ៉ុប

កូរ៉េខាងជើង: បើតាមកាសែតប្រចាំថ្ងៃកូរ៉េខាងត្បូងបានរាយការណ៍មកថា មន្ត្រី​គ្រប់​គ្រងប្រាក់រដ្ឋរបស់កូរ៉េខាងជើងមួយរូប ដែលបម្រើការងារឲ្យលោក គីម ជុងអ៊ុន ត្រូវបានគេជឿថា បានរត់​ចោលស្រុកដោយលួចយកលុយចំនួនធំនៃមូលនិធិរបស់រដ្ឋ ពោលគឺបានបាត់ខ្លួននៅអឺរ៉ុប។ នេះបើយោង​តាម​ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦។

បើយោងតាមទីភ្នាក់ងារយ៉ុនហាប់របស់ខាងត្បូងបានស្រង់ប្រភពពីកាសែត Dong-A Ilbo បាននិយាយ​ថា មន្ត្រីដែលរត់ចោលស្រុករូបនោះ បានទទួលបន្ទុកគ្រប់គ្រងប្រាក់សម្រាប់មេដឹកនាំរបស់​កូរ៉េខាង​ជើង​ប្រចាំនៅ​អឺរ៉ុប តាមរយៈដែលគេហៅថា ការិយាល័យលេខ៣៩ របស់គណបក្សពលករ។

កាសែតនេះបានរាយការណ៍ដោយដកស្រង់ប្រភពអនាមិកថា មន្ត្រីបានបាត់ខ្លួននោះ បានបាត់នៅក្នុង​ខែ​មិថុនា ជាមួយនឹងលុយរាប់ពាន់លានដុល្លារអាមេរិក ប្រចាំនៅប្រទេសអឺរ៉ុបដែលមិនស្គាល់អត្តសញ្ញាណ។

ប្រសិនបើរឿងនេះបានបញ្ជាក់ច្បាស់មែននោះ មន្ត្រីជាន់ខ្ពស់ដែលបានរត់ចោលស្រុក របស់កូរ៉េខាងជើង មានចំនួនពីររូបមកហើយ កាលពីពេលថ្មីៗនេះ មានឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងជើងប្រចាំនៅចក្រ​ភព​អង់​គ្លេស លោក Thae Yong-ho ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ជាមួយគ្រួសាររបស់គាត់៕

North Korea Defected

មតិយោបល់