ចិនៈ ប្រភពព័ត៌មានក្នុងស្រុក កាលពីថ្ងៃពុធបានរាយការណ៍ថា កងទ័ពជើងទឹកចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រកោះតៃវ៉ាន់ ក្នុងគោលបំណង ដើម្បីការពារអធិបតេយ្យភាព ក៏ដូចជាបូរណភាពរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន China Global Network ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
តាមការវិភាគរបស់លោក Li Zhenguang សាស្ត្រាចារ្យនៃសាកលវិទ្យាល័យក្រុងប៉េកាំង បាននិយាយថា «សមយុទ្ធយោធានេះ គឺជាការបញ្ជូនសារទៅកាន់ក្រុងវ៉ាស៊ីនតោន ឲ្យបញ្ឈប់ការគាំទ្ររបស់ពួកគេ ចំពោះក្រុមបំបែកខ្លួននៅលើកោះមួយនេះ» ។
ដោយលោក Li បានអះអាងថា ទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្ររវាងក្រុងប៉េកាំង និងក្រុងតៃប៉ិនៅពេលនេះ កាន់តែមានភាពផុយស្រួល ដោយសាររដ្ឋាភិបាលតៃវ៉ាន់ មានបំណងចង់បានឯករាជ្យភាព នៅលើកោះខ្លួន។
សូមជំរាបថា រដ្ឋាភិបាលចិនតែងតែចាត់ទុកកោះតៃវ៉ាន់ថា ជារដ្ឋមួយរបស់ប្រទេសពួកគេ និងក៏ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពគោលនយោបាយដ៏សំខាន់របស់ចិនផងដែរ៕

មតិយោបល់