វិធីសាស្ត្រការពារខ្លួនពីល្បិចឆបោកប្រាក់លើបណ្តាញអ៊ីនធឺណិត!

  នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកក្រុមការងារសង្កេតឃើញលើបណ្តាញអ៊ីនធឺណិត និងទទួលបានសេចក្តីរាយការណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ អំពីបទល្មើសអ៊ីនធឺណិតថ្មីៗ ប្លែកៗ និងមួយចំនួនផ្សេងទៀត ជាប្រភេទបទល្មើសដែលធ្លាប់បានកើតឡើងកន្លងមក។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមធ្វើការចែករំលែកនូវវិធីសាស្ត្រមួយចំនួន ជាជំនួយស្មារតីជូនបងប្អូនប្រជាពលរដ្ឋទូទៅ ដើម្បីអនុវត្តបង្ការទប់ស្កាត់ និងការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះនៃបទល្មើសឆបោកប្រាក់ ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យាអ៊ីនធឺណិត ជាសង្ខេបជូនដូចខាងក្រោម៖ ល្បិចកលអូសទាញទូទៅរបស់ជនខិលខូច៖ – ជាទូទៅជនខិលខូចតែងតែអូសទាញជនរងគ្រោះ ដោយប្រើប្រាស់វិធីសាស្ត្រផ្តល់ជូននូវប្រយោជន៍ហិរញ្ញវត្ថុ សម្ភារៈ…

រាជរដ្ឋាភិបាល សម្រេចដាក់ខេត្តបាត់ដំបងជាបេក្ខភាព «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ យោងតាមសំណើរបស់ ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»។ នេះបើតាម ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានមាន…

ភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទ iPhone អាចធ្វើឱ្យ WiFi ទូរសព្ទឈប់ដំណើរការបាន

នៅពេលដែលលោកអ្នកចង់ភ្ជាប់ទូរសព្ទ ឬកុំព្យូទ័រទៅប្រព័ន្ធ WiFi ដើម្បីប្រើអុីនធឺណិត លោកអ្នកត្រូវដឹងពីឈ្មោះសម្គាល់របស់ប្រព័ន្ធ WiFi នោះដែលជាភាសាអង់គ្លេសគេហៅកាត់ថា SSID។ ដើម្បីងាយស្រួលក្នុងការសម្គាល់ប្រព័ន្ធ WiFi លោកអ្នកអាចធ្វើការផ្លាស់ប្ដូរឈ្មោះ SSID បាន។ ប៉ុន្តែប្រសិនបើលោកអ្នកធ្វើការផ្លាស់ប្ដូរឈ្មោះ SSID ដោយប្រើតួអក្សរទាំងអស់នេះ “%p%s%s%s%s%n” ប្រព័ន្ធ WiFi របស់ទូរសព្ទ…

ប្រទេសនីហ្សេរីយ៉ាបានបិទកម្មវិធី Twitter បន្ទាប់ពីក្រុមហ៊ុននេះបានលុបចោលផុស (post) របស់លោកប្រធានាធិបតី Buhari

រដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ាបាន បញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទបិទកម្មវិធី Twitter ដោយមិនមានពេលកំណត់ បន្ទាប់ពីក្រុមហ៊ុននេះបានលុបចោលផុស (post) របស់លោកប្រធានាធិបតី Buhari កាលពីថ្ងៃពុធសប្តាហ៍នេះ។ នៅក្នុងសេចក្ដីប្រកាស រដ្ឋាភិបាលក៏បានធ្វើការចោទប្រកាន់ក្រុមហ៊ុនទំនាក់ទំនងសង្គមរបស់សហរដ្ឋអាមេរិកមួយនេះថា កម្មវិធីនេះត្រូវបានប្រើទាក់ទងទៅនឹងសកម្មភាពដែលនាំឱ្យអន្តរាយដល់ស្ថិរភាពរបស់ប្រទេសនីហ្សេរីយ៉ា។ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបិទកម្មវិធី Twitter នៅល្ងាចថ្ងៃសុក្រ អ្នកប្រើប្រាស់ភាគច្រើនមិនអាចបើកប្រើកម្មវិធីនេះ នៅព្រឹកថ្ងៃសៅរ៍ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនបានប្រើកម្មវិធី virtual private…

Opera នឹងបញ្ចេញកម្មវិធី Opera GX Browser សម្រាប់អ្នកចូលចិត្តលេងហ្គេមអនឡាញជាមួយទូរសព្ទ

កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Opera បានដាក់ឱ្យប្រើប្រាស់កម្មវិធី Browser សម្រាប់កុំព្យូទ័រដែលគេឱ្យឈ្មោះថា Opera GX។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងទាញយកអ្នកប្រើប្រាស់ ជាពិសេសអ្នកដែលចូលចិត្តលេងហ្គេមអនឡាញពីកម្មវិធី Browser មួយចំនួនទៀតមានដូចជា Google Chrome និង Firefox ជាដើម។ ដោយមើលឃើញពីភាពជោគជ័យរបស់កម្មវិធី Opera GX…

តើ​អ្វី​ទៅ​ជា ICT?

តើ​អ្វី​ទៅ​ជា ICT?” នេះ​បើ​តាម​ចម្ងល់​របស់​សិស្ស និស្សិត​មួយ​ចំនួន​ដែល​អ្នក​ខ្លះ​ធ្លាប់​តែ​ឭគេ​និយាយ​ពី​ពាក្យ ICT ប៉ុន្តែ​ខ្លួន​មិន​បាន​ដឹង​ច្បាស់​អំពី​អត្ថន័យ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​យល់​អំពី​អត្ថន័យ​ប៉ុន្តែ​​បែរ​ជា​យល់​ច្រឡំ​ទៅ​វិញ។ ICT គឺ​ជា​ពាក្យ​ផ្លូវ​ការ​មួយ​មក​ពី​ពាក្យ​ពេញ Information Communication Technology ដែល​ក្ដោប​យក​ក្រុម​នៃ​ឧបករណ៍ ឬ កម្មវិធី​អាច​ទំនាក់ទំនង​គ្នា​បាន ក្នុង​នោះ​មាន​ដូចជា៖ វិទ្យុ, ទូរទស្សន៍, ប្រព័ន្ធ​កុំព្យូទ័រ, ឧបករណ៍​កុំព្យូទ័រ…

Metfone ប្រារព្ធខួបគម្រប់ ១១ឆ្នាំរបស់ខ្លួន ១៩ កុម្ភ: ២០០៩​ – ១៩ កុម្ភ: ២០២០

ភ្នំពេញៈ ថ្ងៃទី១៩ ខែ​កុម្ភ: ​ឆ្នាំ២០២០នេះ​ គឺជាថ្ងៃខួបគម្រប់១១ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន។​​ ថ្ងៃនេះផងដែរ កាលពីឆ្នាំ២០០៩ មិត្តហ្វូនបានបើកដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តរបស់ខ្លួន ជាមួយសេវាគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងប្រតិបត្តិការរយៈពេល​១១ឆ្នាំមកនេះ មិត្តហ្វូនបានចាក់ឬសយ៉ាងរឹងមាំ និងរក្សាបាននូវតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ដែលឈរលើមូលដ្ឋានអតិថិជនជាចម្បង។ ភាពជោគជ័យនេះ គឺបានទទួលការគាំទ្រ និងយកចិត្តទុកដាក់ជាពិសេស ពីរាជដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តី នាយកដ្ឋាន…

កម្លាំង​នគរបាល​បង្ក្រាប​ទីតាំង​ ហ្គេ​ម​អន​ឡាញ​ ខុសច្បាប់​មួយ​កន្លែង​ និងឃាត់ខ្លួនសិស្សថ្នាក់ទី ៨ម្នាក់

ប៉ៃលិនៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី​វេលា​ម៉ោង​ ៥និង​២០​នាទី​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​ហ្គេ​ម​អន​ឡាញ​ខុសច្បាប់​ ០១​កន្លែង​ និង​ខ្លួន​បុគ្គលិក​ម្នាក់​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​ប៉ា​ហ៊ី​ជើង​ សង្កាត់​/ក្រុង/ខេត្ត​ប៉ៃលិន​ ។​ វត្ថុ​តាង​ដែល​បាន​ធ្វើការ​ឆែកឆេរ​ និង​ដកហូត​រួម​មាន​៖​ -Moniter​ ចំនួន​ ០៨​គ្រឿង​…

ព្រឹត្តិការណ៍ Metfone Night Race 2018! រត់កម្សាន្តសប្បាយជាមួយនឹងភ្លើងពណ៌នាពេលរាត្រី

ភ្នំពេញៈ នៅថ្ងៃទី២២ ខែធ្នូខាងមុខនេះ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំ២០១៨ ដែលមិនធ្លាប់មានពីមុនមកនោះគឺ Metfone Night Race នឹងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមិត្តហ្វូន។ កញ្ចប់ KIT ច្រើនជាង ១០,០០០កញ្ចប់ត្រូវបានរៀបចំសម្រាប់រត់ប្រណាំងដែលមានរួមមានដូចជា ដងពន្លឺ អាវយឺត វ៉ែនតាពន្លឺ បូរពន្លឺ កងពន្លឺពាក់ក អមជាមួយនឹងការប្រគំតន្រ្តីដែលចូលរួមពីកំពូលតារាល្បីៗជាច្រើនដូចជា លោកព្រាប…

យោធា​ចិន ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ នៅ​ច្រក​សមុទ្រកោះ​តៃវ៉ាន់​

ចិនៈ ប្រភពព័ត៌មានក្នុងស្រុក កាលពី​ថ្ងៃ​ពុធបាន​រាយការណ៍​ថា កងទ័ពជើងទឹក​ចិន ​បានធ្វើ​សមយុទ្ធ​បាញ់គ្រាប់​ពិត​នៅ​ច្រក​សមុទ្រ​កោះតៃវ៉ាន់ ក្នុងគោលបំណង ដើម្បី​ការពារ​អធិបតេយ្យភាព​ ក៏ដូចជា​បូរណភាព​របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន​ China Global Network ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។ តាមការវិភាគរបស់​លោក Li Zhenguang សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ក្រុង​ប៉េកាំង ​បាន​និយាយថា…