ព័ត៌មានអន្តរជាតិ

បារាំង និងអង់គ្លេស បញ្ជូននាវាចម្បាំងពួកគេ ដើម្បីប្រឆាំងនឹងការអះអាងក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង

រុស្ស៊ី: កងទ័ពជើងទឹកបារាំង និងអង់គ្លេស គ្រោងនឹងបញ្ជូននាវាចម្បាំងពួកគេ ទៅតាមទីតាំងនៃគន្លងរបស់កងទ័ពជើងទឹកអាមេរិក នៅសមុទ្រចិនខាងត្បូង ជាដែនទឹកកំពុងមានជម្លោះ ហើយត្រូវបានអះអាងជាកម្មសិទ្ធដោយខុសច្បាប់ពីសំណាក់ក្រុងប៉េកាំង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។

តាមរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង លោក Florence Parley បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងពិសេសនៃនាវាចម្បាំងប្រទេសទាំងពីរ នឹងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង នៅសប្តាហ៍ក្រោយ។ ដោយពួកគេ នឹងចូលទៅក្នុងតំបន់មួយចំនួន ដែលជាទីកន្លែងមានការកើនទ្បើង យ៉ាងឆាប់រហ័សបំផុត នៃកងទ័ពរំដោះប្រជាជនចិននៅទីនោះ។

សូមជំរាបថា បណ្ដាប្រទេសជាច្រើន សុទ្ធសឹងតែអះអាង និងទាមទារនៅតំបន់ត្រួតស៊ីគ្នាលើកោះតូចៗជាច្រើន នៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមមានចិន តៃវ៉ាន់ ប្រ៊ុយណេ វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម៕

មតិយោបល់