ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: អ្នករងរបួសកើនឡើងដល់ ២៥នាក់ ដោយសារបំផ្ទុះរថភ្លើងនៅតៃវ៉ាន់

ចិន: នាយកដ្ឋានអគ្គិភ័យទីក្រុងតៃប៉ិបានឱ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកដំណើរបានរងរបួសកើនឡើងដល់ ២៥នាក់ បន្ទាប់ពី ការបំផ្ទុះរថភ្លើងដឹកអ្នកដំណើរនៅទីក្រុងតៃប៉ិ កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៦នេះ។

អ្នករងរបួសទាំងអស់នោះ រួមមាន បុរស ១៣នាក់និងស្ត្រី ១២នាក់ ហើយមាន ៦នាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសម្រាកព្យាបាល។ ពីរនាក់ក្នុងចំណោមពួកគេស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

ប៉ូលិសបានរកឃើញបំពង់ដែកមួយខូចនៅកន្លែងកើតហេតុ ដែលត្រូវបានគេសង្ស័យថា ធ្វើជាឧបករណ៍ច្នៃគ្រឿងផ្ទុះ។ មូលហេតុនៃឧបទ្ទវហេតុនេះ កំពុងត្រូវបានស៊ើបអង្កេត។ វិធានការសន្តិសុខបានរឹតបន្តឹងនៅឯស្ថានីយ៍រថភ្លើងផ្លូវក្រោមដីនៅកោះមួយនេះ៕

13590521_1105024279536061_519175815488896671_n-720x500 CmzVKx_WAAED1TT.jpg medium taipei-train-blast

មតិយោបល់