ព័ត៌មានកីឡា

Alisson បដិសេធ Liverpool ស្រវ៉ា Real Madrid

បន្ទាប់ពី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិបបាល់ទាត់ធំៗនោះ នៅពេលនេះ អ្នកចាំទីប្រេស៊ីល របស់ក្រុម Roma កីឡាករ Alisson កំពុងចង់​ទៅលេងឲ្យក្រុមយក្សអេស្ប៉ាញ Real Madrid ។

បើតាមករចុះផ្សាយរបស់ កាសែត Marca បានឲ្យដឹងថា អ្នកចាំទីប្រេស៊ីល Alisson បានសម្រេចិត្តមិនយល់ព្រមក្នុងការផ្លាស់មកកាន់ក្រុម Real Madrid ច្រើនជាងការផ្លាស់ទៅកាន់ក្រុមហង្សក្រហម Liverpool ។ ជាការពិតណាស់ Alisson ស្ថិតក្នុងបញ្ជីតាមប្រមាញ់មួយរបស់ក្រុម Real Madrid ផងដែរ ថ្វីបើ Liverpool ហាក់ចាប់អារម្មណ៍ចង់បាន អ្នកចាំទីរូបនេះខ្លាំងប៉ុណ្ណាក៍ដោយ តែ Alisson ហាក់ចង់ផ្លាស់មកកាន់ Real Madrid ច្រើនជាង។

ម្យ៉ាងវិញទៀត បើក្រឡេកមើលទៅខាងក្រុម AS Roma ឯណោះវិញ មានបំណងមិនចង់រក្សាទុក Alisson ទៀតឡើយ​ ព្រោះថាក្លិបអ៊ីតាលីមួយនេះ បានត្រៀមទិញ អ្នកចាំទីរបស់ក្រុម Bayer Leverkusen កីឡាករ​ Bernd Leno ផងដែរ។ ក៍ប៉ុន្តែ ប្រហែលជាត្រូវរង់ចាំ ដល់ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីចប់សិន ទើបដឹងច្បាស់ថា Alisson សម្រេចចិត្តផ្លាស់មកកាន់ក្លិបណាមួយច្បាស់នោះ។

ដូច្នះហើយ តាមរយ:ប្រភពខាងលើនេះ បង្ហាញឲ្យឃើញថា អ្នកចាំទី Alisson Becker មានបំណងចង់ផ្លាស់ទៅកាន់ក្រុម Real Madrid ច្រើនជាងក្រុមហង្សក្រហម Liveepool។

មតិយោបល់