ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល តែងតាំងរដ្ឋមន្ត្រីបួនរូប ជំនួសរដ្ឋមន្ត្រីមួយចំនួនដែលបានលាលែង

ប្រេស៊ីល: ប្រធានាធិបតី ប្រេស៊ីល លោកស្រី Dilma Rousseff បានប្រកាសតែងតាំង រដ្ឋមន្ត្រីថ្មី ចំនួន ៤រូប ទៅកាន់ គណរដ្ឋមន្ត្រី ដើម្បីជំនួយមន្ត្រី ដែលបានលាលែងចេញពីតំណែង កាលពីពេលថ្មីៗនេះ ដោយសារតែរឿងពុករលួយ ចោទប្រកាន់មកលើ ប្រធានាធិបតី កន្លងមក។ នេះបើតាមការឱ្យដឹង តាមរយៈសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា រដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងថ្មី ទាំង ៤នាក់ នឹងទទួលបន្ទុក នៅតាមក្រសួង ចំនួន ៤ ផងដែរ ដូចជា ក្រសួងរ៉ែ និងថាមពល, ក្រសួងកំពង់ផែ, ក្រសួងទីក្រុង, និង ក្រសួងទេសចរណ៍ ដែលពួកគេ ជាអ្នកស្មោះស្ម័គ្រនឹងលោកស្រី Rousseff បំផុត។ នៅអំឡុងពេល ដែលលោកស្រី រួសេហ្វ ជួបប្រទះបញ្ហាចោទប្រកាន់ រឿងអំពើពុករលួយនោះ សមាជិកគណរដ្ឋមន្ត្រីរបស់លោកស្រី ចំនួន ០៨រូប បានលាលែង ចេញពីតំណែង៕

photo_2016-04-23_13-54-53 photo_2016-04-23_13-54-56

មតិយោបល់