ព័ត៌មានអន្តរជាតិ

ចិន ព្រមានអាមេរិក បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-52 ហោះឆ្លងកាត់តំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃពុធបានព្រមានប្រឆាំង ក្រុងវ៉ាស៊ីនតោន ចំពោះការបំផុសទ្បើងនូវបញ្ហា បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 Stratofortress របស់អាមេរិក បានហោះហើរឆ្លងកាត់កោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។

កាលពីថ្ងៃអង្គារ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ពីរគ្រឿង បានហោះហើរនៅលើកោះជម្លោះ និងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហួ ជុនយីង បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធថា ការហោះឆ្លងកាត់ទាំងប្រថុយប្រថានរបស់យន្តហោះនេះ គឺប្រកដដោយគ្រោះថ្នាក់។

ដោយលោកបានបញ្ជាក់ថា ចិនមិនបានភ័យខ្លាចនិងកប៉ាល់យោធា ឬយន្តហោះចម្បាំងពួកគេទ្បើយ ខណៈអះអាងថា ក្រុងប៉េកាំង នឹងកាន់តែរឹងមាំថែមទៀត ដើម្បីយកចិត្តទុកដាក់ការពារដល់អធិបតេយ្យភាព ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង៕

មតិយោបល់