ម៉ិកស៊ិក: កីឡាករបាល់ទាត់ម៉ិកស៊ិកដ៏ល្បីល្បាញមួយរូប គឺលោក Alan Pulido ដែលត្រូវបានចាប់ខ្លួននៅភាគឦសាន ប្រទេស Mexico កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានគេជួយសង្គ្រោះហើយ។ លោក Pulido មានអាយុ ២៥ឆ្នាំ ត្រូវបានចាប់ជំរិតនៅជិត ទីក្រុង Ciudad Victoria នៃរដ្ឋ Tamaulipas បន្ទាប់ពីបានចាកចេញពីក្នុងពិធីជប់លាងមួយកន្លែង។
អាជ្ញាធរបាននិយាយថា គាត់ត្រូវបានគេរកឃើញថាមានសុវត្ថិភាពដោយហេតុថាបានលឺសំឡេងគាត់និយាយ។ មានរូបភាពរបស់គាត់ជាច្រើនសន្លឹកត្រូវបានប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិកបង្ហាញថា ដៃម្ខាងគាត់មានរុំរបួស។ កីឡាករខ្សែប្រយុទ្ធរូបនេះលេងឱ្យក្រុម Olympiakos និងបានបង្ហាញខ្លួនជាច្រើនលើកសម្រាប់ក្រុមជម្រើសជាតិម៉ិកស៊ិក។
សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លោក Pulido បានចាកចេញពីក្នុងពិធីជប់លាងមួយកន្លែងជាមួយមិត្តស្រីរបស់គាត់កាលព្រឹកថ្ងៃអាទិត្យ នៅពេលដែលរថយន្តរបស់គាត់ត្រូវបានគេហ៊ុំព័ទ្ធដោយរថយន្តជាច្រើនគ្រឿងទៀតផង។
បុរសពាក់ម៉ាស់ចំនួន ៦នាក់ត្រូវបានរាយការណ៍ថាបានចាប់ខ្លួនខ្សែប្រយុទ្ធរូបនេះបាត់ទៅហើយ ខណៈពេលដែលមិត្តស្រីរបស់គាត់បានរងរបួស ប៉ុន្តែមិនត្រូវបានគេធ្វើបាបនោះទេ នៅក្នុងឧទ្យានចតរថយន្តដែលជាកន្លែងដែលឧប្បត្តិហេតុនេះបានកើតឡើង៕
មតិយោបល់