ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

[MV] នាង Beyonce ចេញបទចម្រៀងថ្មី ” Sorry ” កក្រើកពិភពសិល្បៈអន្តរជាតិ

បរទេស: គ្មានអ្វីបង្អាក់នាង ប៊ីយ៉ុនសេ (Beyonce) ឱ្យនៅហ្នឹងមួយកន្លែងទេ ទើបតារចម្រៀងរូបនេះ ចេញបទថ្មីមួយទៀត ក្រោមចំណងជើងថា ” Sorry ” កំពុងទទួលបាន នូវការគាំទ្រកក្រើកបណ្តាញកម្សាន្ត យូធូប និងពាសពេញពិភពលោក។ យោងតាមប្រភពព័ត៌មាននានា ចុះផ្សាយនៅថ្ងៃទី២២ មិថុនា ២០១៦ នេះ។

បទចម្រៀង ” Sorry ” នេះ ស្តែងឱ្យឃើញ នូវការដឹងកំហុស នៃភាពខុសឆ្គងរបស់នាង ប៊ីយ៉ុនសេ (Beyonce) កាលវ័យជំទង់ លង់ខ្លួនភ្លើតភ្លើននឹងភ្លើងពណ៌សង្គម ក្នុងន័យអប់រំយុវវ័យជំនាន់ក្រោយ ឱ្យចេះស្គាល់ពាក្យសុំទោស និងកុំឱ្យជ្រុលជ្រួសខុសខ្លួន ទៀតផង។ គួរបញ្ជាក់ថា ត្រឹមរយ:ពេល ១ថ្ងៃសោះ បទចម្រៀង ” Sorry ” របស់នាង ប៊ីយ៉ុនសេ (Beyonce) ទទួលបានការគាំទ្រចូលទស្សនា គិតត្រឹមម៉ោង ០៣:៣០នាទី នេះ បានកើនឡើងដល់ចំនួន 3,427,171 ទស្សនាs គួរឱ្យកត់សម្គាល់៕

សូមអញ្ជើញទស្សនា បទចម្រៀង ” Sorry ” របស់នាង ប៊ីយ៉ុនសេ (Beyonce) ខាងក្រោមនេះ៖

មតិយោបល់