ព័ត៌មានអន្តរជាតិ

ចារកម្មរុស្ស៊ីលាតត្រដាងទិដ្ឋភាព និងស្ថានភាពពិតរបស់ប្រជាជនកូរ៉េខាងជើង

រុស្ស៊ីៈចារកម្មរុស្ស៊ី ផ្តល់នូវទិដ្ឋភាពអស្ចារ្យ នៅក្នុងប្រទេសកូរ៉េខាងជើង របស់លោកគីម ជុងអ៊ុន នៅពេលដែលលោកបានលួចចូលទៅថត។

អ្នកសរសេរប្លុកជនជាតិរុស្ស៊ី លោក Alexander Belenkiy ជ្រៀតជ្រែកទៅក្នុងប្រទេសក្រលំបាក់ និងក្រៀមក្រោះ ពីព្រំដែនឆ្លងកាត់តាមប្រទេសចិន។
លោកបានសរសេថា៖ “ប៉មគួរឱ្យខ្លាចក្រៃលែង សិស្សសាលាត្រូវបានបង្ខំឱ្យធ្វើដូចជាកម្មករសំណង់ កម្មាភិបាល ក្រីក្រ ការបោកគក់នៅក្នុងស្ទឹងមួយ រោងចក្រកាត់ដេរ មានផ្សែងជាតិពុល ផ្ទះសម្បែងថោកៗ សូមស្វាគមន៍ទិដ្ឋភាពកម្រ នៅក្នុងរដ្ឋកម្មករដ៏ឃោរឃៅ របស់លោកគីម ជុងអ៊ុន” ។

លោកបានធ្វើដំណើរ ជាង ៥០០គីឡូម៉ែត្រ តាមបណ្តោយព្រំដែន ពេលខ្លះត្រូវប្រថុយ​នឹងការបាញ់សំលាប់ ឬ ការឃុំឃាំងជាចំណាប់ឆ្មាំង ដោយសារការថតរូប នៅក្នុងប្រទេសកូរ៉េខាងជើង។

នៅតាមក្រុង ជាច្រើន មានតែផ្ទះនៅជិតព្រំដែនទេ ដែលត្រូវបានលាបពណ៌ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ អ្នកឃ្លាំមើលសកម្មភាពរបស់ចិន ក្នុងតំបន់ឡូរផ្ទះល្វែងមួយ ដែលមើលទៅមានភាពសមរម្យ។ ប៉ុន្តែពេល ចូលទៅដល់ខាងក្នុង ប្រទេសនេះក្រីក្រ មានផ្ទះតូចៗ គ្មានផ្លូវគមនាកមន៍ មានតែផ្លូវលំតែប៉ុណ្ណោះ ។ ជាងនេះទៅទៀត ផ្ទាំងប្លាស្ទិចត្រូវបានគេយកទៅប្រើ បិតបាំងបង្អួច ជំនួសកញ្ចក់។ នៅត្រង់ចំណុចនេះ ឆ្មាំព្រុំដែនកូរ៉េខាងជើង បានដុតស្មៅស្ងួតៗបំពួកយកផ្សែងហុយ ទៅលើអាកាស ក្នុងគោលបំណង់ បញ្ឍប់ការតាមដាន និងបិទបាំងពីជីវិតពិត នៅក្នុងឋានរកកុម្មុយនិស្ត ខណៈពេលដែលនៅទីតាំងមួយផ្សេងទៀត លោកបានថតរូបសិស្សសាលាពាក់អាវកីឡាបាល់ទាត់ ដែលបានដាក់ពង្រាយធ្វើការងារជាកម្មករសំណង់។

លោកបាននិយាយថា ៖ “វា ជាព្រំដែនរដ្ឋមួយ ហើយពិតជាគ្រោះថ្នាក់ គឺថា ពួកគេអាចនឹងឃុំខ្លួខ្ញុំ ហើយ អាចចោទប្រកាន់ខ្ញុំ ថាជាចារកម្ម”។

លោកបានប្រាប់ ពីរបៀបដែលលោក បានចាកចេញពី ទីក្រុង ដានដុង និងចូលទៅជិតតំបន់ព្រំដែន​កូរ៉េខាងជើង ដែលសម្លឺងមើលទៅ ទិដ្ឋភាព ខុសគ្នាយ៉ាងខ្លាំង ទៅនឹងសម្តី អ្នកដែលបាន​ឃើញផ្ទាល់ភ្នែក ពេលធ្វើដំណើរទស្សនកិច្ច ម្តងម្កាល នៅរដ្ឋធានីក្រុងព្យុងយ៉ាង ឬ ខុសពីទិដ្ឋភាពមើលពីព្រំដែន កូរ៉េខាងត្បូងដែលនៅទីនោះមានការខិតខំធ្វើឲ្យមានការទាក់ទាញ អ្នកសម្លឹងមើលពីខាងក្រៅមក៕

មតិយោបល់