ថៃៈ ក្រុមមន្ត្រីបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា មនុស្សម្នាក់បានស្លាប់ ខណៈអ្នកទេសចរចិនរាប់សិបនាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកអ្នកទេសចរណ៍មួយគ្រឿង បានលិចនៅពេលមានខ្យល់បក់បោកខ្លាំងលើសមុទ្រ នៅឯកោះភូកេត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨។
ទូកដឹកអ្នកដំណើរប្រមាណជា៩០នាក់ បានក្រឡាប់ដោយសារត្រូវរលកធំៗវាយប្រហារ ជាហេតុនាំឲ្យមានប្រតិបត្តិការជួយសង្គ្រោះមួយ រហូតដល់យប់ថ្ងៃព្រហស្បតិ៍។
តាមរបាយការណ៍មួយ បានឲ្យដឹងថា មនុស្ស៥៣នាក់កំពុងបាត់ខ្លួននៅក្នុងទឹក ខណៈដែលសាកសពបុរសម្នាក់ ដែលពាក់អាវពោងត្រូវបានគេស្រង់ចេញពីក្នុងទឹក។
សូមជំរាបថា ទូកនេះបានវិលមកកាន់ខេត្តភូកេតវិញ នៅវេលាម៉ោងប្រហែល៤រសៀល តែជាអកុសលក៏ជួបព្យុះ បង្កជារលកធំៗកម្ពស់៥ម៉ែត្រ ដែលជះទឹកចូលពេញទូក បណ្ដាលឲ្យក្រឡាប់តែម្ដង៕


មតិយោបល់